Foundation Year

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន


ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដំបូងឡើយនៅឆ្នាំ ២០០៥ មានតែ បុគ្គលិក៤រូបតែប៉ុណ្ណោះ គឺប្រធាន ១រូប អនុប្រធាន២រូប និង ជំនួយការ០១រូប និង បានបន្ថែមមន្ដ្រី និង បុគ្គលិកជាបន្ដបន្ទាប់ទៅតាមកំណើននិស្សិតដែលចូលសិក្សា នៅថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន តែមកដល់ពេលបច្ចុប្បន្ននេះ២០១៣ មានមន្ដ្រីនិងបុគ្គលិករហូតដល់០៨រូប ដែលមានប្រធានដេប៉ាតឺម៉ង់០១រូប អនុប្រធានដេប៉ាតឺម៉ង់០១រូប ប្រធានការិយាល័យ០១រូប និង បុគ្គលិក0៥រូប ដើម្បីបម្រើសេវកម្មដល់និស្សិតថ្នាក់ឆ្នាំសិក្សា មូល ដ្ឋាន ជិត២០០០នាក់នៅស្នាក់ការកណ្ដាលរាជធានីភ្នំពេញ និង សម្របស្រួលការងារតាមការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តាមសាខាខេត្ដទាំង0៧ ទៀតដែលមាននិស្សិតសិក្សាសរុបជិត ៧០០០នាក់ទៀត ដែលកំពុងសិក្សានៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងមួយឆ្នាំៗ។

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលកំពុងផ្ដល់សេវាសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ   មានទាំងអស់០៧ មហាវិទ្យា ល័យ (១-ម.វិ.គ្រប់គ្រងធុរកិច្ច ២-ម.វិ.អប់រំនិងភាសា ៣-ម.វិ.ទេសចរណ៍និងបដិសណ្ឋារកិច្ច ៤.ម.វិ.វិទ្យាសាស្ដ្រនិងបច្ចេកទេស ៥-ម.វិ.វិស្វកម្ម និង ស្ថាបត្យកម្ម ៦-ម.វិ.នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម ៧-ម.វិ.សេដ្ឋកិច្ច)។ និស្សិតអាចជ្រើសរើសការសិក្សា របស់ខ្លួននៅតាមមហាវិទ្យាល័យដែលខ្លួនជ្រើសរើស និង មាន ជំនាញជាច្រើនទៀតដែលស្ថិតក្នុងមហាវិទ្យាល័យនីមួយៗ ដែលនិស្សិតនិងត្រូវជ្រើសរើសសិក្សានៅឆ្នាំទី៣។